រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារងសាលាតំបូងខេត្ត លោកស្រីឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត លោក លោកស្រី ជាអនុប្រធាន សមាជិកសមាជិការនៃគណៈកម្មាធិការ គ.ខ.ប.ជ ក្រុមការងារអន្តរមន្ទីរអង្គភាពទាំង៦ ក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងក្រុមការងារជំនាញក្រុងស្រុក ទាំង០៨ ផងដែរ។

ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការ បង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅទូទាំងខេត្ត យ៉ាងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការ ក៏ដូចជាលេខាធិការដ្ឋាន សូមបន្តខិតខំអនុវត្តឱ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព ពិសេសឯកឧត្តម បានណែនាំដល់ក្រុងស្រុក ត្រូវក្តាប់ឱ្យបានពីពលករចំណាកស្រុក ពលករត្រឡប់ចូលស្រុកវិញ ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់ ចុះពិនិត្យផ្សព្វផ្សាយ ណែនាំឱ្យធ្វើចត្តាឡីស័ក រួមគ្នាបង្ការការទប់ស្កាត់ មិនឱ្យមានការផ្ទុះរីករាលដាលនៃជម្ងឺកូវីដ១៩ ចូលមកដល់សហគមន៍ជាដាច់ខាត ៕

អត្ថបទទាក់ទង