រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញអោយ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុករៀបចំសោភ័ណភាពនិងធានាសន្តិសុខសណ្តាប់ក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខអោយបានល្អ

  • 234
  • ដោយ taravong

កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង
បានជម្រុញបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តតំណាងអោយឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជមរុញបន្តថាៈគ្រប់មន្ទីរអង្គ
ភាព ត្រូវតែធ្វើការរៀបចំតុបតែងភ្លើងពណ៌ សោភ័ណភាព បរិស្ថានតាមស្ថាប័នរៀងៗខ្លួនឲ្យបានស្អាត ចំពោះអាជ្ញាធរក្រុងស្រុក ត្រូវរៀបចំតុបតែងទីតាំងសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានស្អាត សម្រាប់បុណ្យចូលឆ្នាំសកលនេះ ធ្វើយ៉ាងណាឲ្យខេត្តកំពង់ឆ្នាំង មានភាពស្រស់ស្អាតទាំងពេលរាត្រី និង ពេលថ្ងៃ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថាៈបុណ្យឆ្លងឆ្នាំសកលនាឆ្នាំនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និង ការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនោះ អាជ្ញាធរ ខេត្តមិនមានការរៀបចំការប្រគុំតន្រ្តី ឬ ការជួបជុំ ដែលមានលក្ខណៈប្រមូលផ្តុំ ឲ្យមានមនុស្សម្នាច្រើនដូចឆ្នាំកន្លងទៅនោះទេ គឺយើងអនុវត្តនូវគម្លាតសុវត្ថិភាព ប៉ុន្តែកម្មវិធីបាញ់កាំជ្រូចអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២១ ដែលនឹងបាញ់នៅពេលឆ្លងឆ្នាំមកដល់ ។

ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់កុំឲ្យកើតជំងឺកូវីដ១៩នេះនៅក្នុងសហគមន៍របស់យើង។ អាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានជាប់ជាប្រចាំចំពោះ ការចេញចូលរបស់ពលករ ពលការិនី មកពីក្រៅប្រទេស និងមានវិធានការឲ្យបានម៉ឺងម៉ាត់ ក្នុងការធ្វើចត្តាឡីស័ក ការចូលមករបស់ពលករ ពលការិនី អោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់ ។

អត្ថបទទាក់ទង