រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្រឡាច ចុះចែកអំណោយជូនគ្រួសារងាយរងគ្រោះ ក្មេងកំព្រា និងជនពិកា ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ០៥គ្រួសារ នៅភូមិក្រាំងតាឯក ឃុំពានី

  • 287
  • ដោយ taravong

កំពង់ត្រឡាច៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្រុកកំពង់ត្រឡាច បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ថ្នាក់ស្រុក និងថ្នាក់ឃុំ ចំនួន៧នាក់ នាំយកនូវអំណោយ ទៅចែកជូនគ្រួសារកំពុងជួបការលំបាក ក្មេងកំព្រា និងជនពិកា ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ០៥គ្រួសារ នៅភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អំណោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ១០គីឡូ , ស្កសរ ១គីឡូ ,ទឹកដោះគោ២កុំប៉ុង, ទឹកត្រី១យួរ ,សៀង៤ដប ,ទឹកសុីអុីវ២ដប ,ទឹកម្ទេស២ដប, មី១០កញ្ចប់ និងថវិការចំនួន២មុឺនរៀល។ លោកក៏បានធ្វើការអំពាវនាវដល់សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង