រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រាសាទកំពង់ព្រះ

  • 4.0ពាន់
  • ដោយ phalkunnou

ប្រាសាទនេះស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំង តាមដងផ្លូវជាតិលេខ ៥ និង​ផ្លូវក្រាលកៅស៊ូដែលមានចម្ងាយប្រមាណ ៤៤ គ.ម។  នៅរដូវវស្សាកំណាត់ផ្លូវលំប្រមាណ ៤ គ.ម មិនអាចធ្វើដំណើរចូលទៅទីទួលប្រាសាទបានទេ លុះត្រាតែធ្វើដំណើរតាមទូក ឬកាណូត។ ទីទួលមួយក្នុងបរិវេណវត្តកំពង់ព្រះ ដែលពីបូរាណកាលមកគេ​តែង​ហៅតៗ​គ្នាថាៈ វត្តទួលព្រះស្រីពិជ័យសូរវង្សកំពង់ព្រះនៅទីនោះគេឃើញមានប្រាសាទចំនួន ពីរគឺ ប្រាសាទស្រី និងប្រាសាទប្រុសហើយនៅក្បែរអណ្តូងភ្ញៀវទេសចរ នឹងឃើញ​មានទម្រលឹង្គ​មួយ ដែលធ្វើពីថ្នមានគន្លាក់ដំណាប់តាមប្រភេទលឹង្គ នាសម័យកសាងប្រាសាទនេះ​ប្រហែល​ជានៅក្នុងចន្លោះសតវដត្សទី ៧-៨​ ដែលបុព្វបុរសយើងបានធ្វើសម្រាប់ឧទ្ទិស ចំពោះលិទ្ធិទេវរាជតាមបែបព្រហ្មញ្ញសាសនា។ (ប្រាសាទនេះបានបែមុខទៅទិសខាងជើង)

អត្ថបទទាក់ទង