រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រមណីយដ្ឋានភ្នំក្រាំងដីមាស

ដោយ phalkunnouចំនួនទស្សនា (175)

រមណីយដ្ឋានភ្នំក្រាំងដីមាស ស្ថិតនៅក្នុងឃុំស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅ​ពីទីរួមខេត្ត​ឆ្ពោះ​ទៅខេត្តពោធិ៍សាត់ លើផ្ទៃដីប្រមាណ ២៨៨ហិចតា។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកទស្សនារមណីយដ្ឋាននេះរៀងរាល់ថ្ងៃ ដោយឡើងទៅលើកំពូលភ្នំតាមផ្លូវបេតុង។ នៅលើកំពូលភ្នំ ភ្ញៀវទេសចរនឹងបានឃើញ និងទស្ស-​នា វត្តធម្មវ័ន្ម ដែលវត្តនេះជាទីនិយមសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ក្រៅពីធ្វើបុណ្យទានតាមព្រះពុទ្ធសាសនា ភ្ញៀវទេសចរក៏អាចដើរកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃវាល​ស្រែ​​ពណ៌បៃតងស្រស់ ដើមត្នោត ផ្ទៃទឹកទន្លេសាប ភូមិឋានប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ពីលើកំពូលភ្នំ។បន្ថែមពីនេះ ភ្ញៀវទេសចរអាចជិះកង់កម្សាន្ត គយគន់ ទេសភាពតាមដងភ្នំក្រាំងដីមាស ទិញវត្ថុអនុស្សា​វរីយ៍ និង​​ទស្សនាការផលិតវត្ថុអនុស្សាវរីយ៍ផ្សេង​ៗ​ផលិតពីដីឥដ្ឋ នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្រៅពីនោះ នៅភូមិទ្រា ឃុំស្រែថ្មី ស្រុករលា​ប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនៅមិនឆ្ងាយ​ពីភ្នំក្រាំង​ដី​មាស ភ្ញៀវទេសចរអាចធ្វើដំណើរតាម​រថយន្ត និងម៉ូតូកងបី ទៅទស្សនាប្រជាពលរដ្ឋឡើងត្នោត ដើម្បីយកទឹកត្នោត​​រម្ងាស់ធ្វើជាស្ករ ឬល្ងូ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ?

បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ? បើចង់ជ្រាបច្បាស់ សូមអញ្ជើញទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឲ្យបានច្រើនកុះករ។ សូមអរគុណ!

បាន​បង្ហោះ​ដោយ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នៅ សុក្រ 1 មីនា 2019
ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ចន្ទ, 2 ខែ​កញ្ញា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 1 ថ្ងៃមុន