រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ 32nd SEA GAMES និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ 12th ASEAN PARA GAMES ឆ្នាំ២០២៣

  • 77
  • ដោយ taravong

នារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន-សមាជិក-សមាជិការ នៃគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC អភិបាល-អភិបាលរងរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសំណូមពរដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ ត្រូវការសហការគ្នា ពង្រឹងសុវត្ថិភាព និងសន្ដិសុខ ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេមខាងមុខ ជាពិសេស អាជ្ញាធររាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងពួកឧបាយកលអមិត្តនានាជាដើម។

សូមបញ្ជាក់ថា : ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ និងកីឡាជាតិជនពិការ ASEAN PARA GAMES លើកទី១២ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានប្រទេសចូលរួមសរុប ១១ប្រទេស និងប្រភេទកីឡាចំនួន ៤០ នឹងត្រូវធ្វើការប្រកួតនៅ ៥រាជធានីខេត្តក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ទន្ទឹមនោះ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នឹងមានពិធីរត់ភ្លើងគប់ក្នុងប្រទេសជុំវិញបឹងទន្លេសាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងផងដែរ៕

អត្ថបទទាក់ទង