រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយអាជ្ញាធរក្រុង និងមន្ទីរជំនាញ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង

  • 1.1ពាន់
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក យិន សាវ៉េន អភិបាលក្រុង និងមន្ទីរជំនាញ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង រួមមានៈ សួនច្បារនៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង, រង្វង់មូលទូក, ផែថ្មី ច្រាំងទន្លេ និងផ្លូវតភ្ជាប់តំបន់ចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំង ទៅផែថ្មី។

ក្នុងឱកាសអញ្ជើញចុះពិនិត្យសមិទ្ធផងនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជំនាញ និងក្រុមជាង ជំរុញការសាងសង់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក ៕

អត្ថបទទាក់ទង