រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជ និងអំណោយមួយចំនួន ជូនដល់ប្រជាកសិករចំនួន ៣ ៤៦០ គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់បណ្ដាលឲ្យខូចខាតដំណាំស្រូវ ក្នុងនោះមានចំនួន៥ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ បានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន។ អំណោយក្នុងមួយគ្រួសារទទួលបាន ស្រូវពូជ ១០០គ.ក្រ អង្ករ ៥០គ.ក្រ មី១កេសធំ ត្រីខ១កេសធំ និងថវិកា ២០ម៉ឺនរៀល។ សម្ដេចតេជោ ក៏បានផ្ដល់អង្ករចំនួន ៣០០តោន ដល់រដ្ឋបាលខេត្ត សម្រាប់ទុកឧបត្ថម្ភជូនប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សាកសួរសុខទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។​ សម្តេចតេជោ បានមានប្រសាសន៍ថា ព...

  • 228
  • ដោយ taravong
អភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២២០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់

កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមជាមួយនឹងឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្...

  • 281
  • ដោយ taravong
លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីអុំទូកនៅខេត្តកំពង់ឆ្នាំង នាពេលខាងមុខ

កំពង់ឆ្នាំង ÷ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីអុំទូកនៅខេត្តកំពង់ឆ្នាំង នាពេ...

  • 265
  • ដោយ taravong
លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមជាអធិបតីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ« មិនទុកឱ្យនណាម្នាក់ អត់ស្បៀង ផលិតកម្មកើនឡើង អាហាររូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរឡើង»

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «មិនទុកឱ្យ នណាម្នាក់ អត់ស្បៀង ផលិតកម្មកើនឡើង អាហាររូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរឡើង » ក្រោមអធិប...

  • 240
  • ដោយ taravong
អភិបាលខេត្តកំពង់ឆ្នាំង ពិនិត្យស្ថានភាពទឹក និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចែកជូនដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកទន្លេសាប

កំពង់ឆ្នាំង: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទ...

  • 241
  • ដោយ taravong
លោកឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំណែនាំនីតិវិធីការផ្ដល់គ្រាប់ពូជស្រូវ និង ផ្ទៀងផ្ទាត់បញ្ជីឈ្មោះគ្រួសារកសិករ ផ្ទៃដីរងគ្រោះដោយទឹកជំនន់ ពិនិត្យផលប៉ះពាល់លើវិស័យពាក់ព័ន្ធ និងស្ថិតិប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោកឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំណែនាំនីតិវិធីការផ្ដល់គ្រាប់ពូជស្រូវ និង ផ្ទៀងផ្ទាត់បញ្ជីឈ្មោះគ្រួសារកសិករ ផ្ទៃដីរងគ្រោះដោយទឹកជំនន់ ពិនិត្យផលប៉ះពាល់លើវិស័យ...

  • 241
  • ដោយ taravong
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមអមដំណើរថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេ ដែលធ្វើឲ្យលិចលង់ផ្លូវមួយចំនួន ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ...

  • 298
  • ដោយ taravong
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេនព្រះមេគណខេត្ដ និងសម្ភោធ សមិទ្ធផលនានា នៅក្នុងវត្ដអារញ្ញិការាម ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមេគណខេត្ត កំពង់ឆ្នាំង ប្រកាសព្រះរាជក្រឹត្យត...

  • 278
  • ដោយ taravong
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧ.ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ( គ.ជ.គ.ម) និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហ...

  • 291
  • ដោយ taravong
អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី និងប្រកាសតែងតាំងគោរមងារប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី និងប្រកាសតែងតាំងគោរមងារប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវ...

  • 223
  • ដោយ taravong